ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ចេញបញ្ជាឲ្យក្រុមការងារ អង្គការក្រៅរដ្ឋាភិបាលទាំងអស់ បញ្ឈប់បុគ្គលិកធ្វើការងារជាស្ត្រី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃក្រុម​តាលីបង់​បាន​និយាយ​ថា ខ្លួន​នឹង​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​បរទេស​ទាំងអស់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បន្ត​ជួល​កម្មករ​ជា​ស្ត្រី។

ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការ​នេះ​ជាការ​បង្ក្រាប​ចុងក្រោយ ​លើ​សិទ្ធិ​ស្ត្រី​ចាប់តាំងពី​ក្រុម​តា​លី​បង់​ ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០២១​។

សេចក្តីណែនាំនេះកើតឡើង២ឆ្នាំជាប់គ្នា មកហើយបន្ទាប់ពីពួកតាលីបង់ បានបញ្ជាឱ្យបញ្ឈប់ការងារទាំងអស់ ដែលមានអ្នកបំពេញការងារដោយស្ត្រី នៅក្នុងស្ថាប័នដែលមិនត្រូវបាន គ្រប់គ្រងដោយពួកតាលីបង់។

នៅក្នុងលិខិតមួយដែលបាន ចេញផ្សាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ ក្រសួងសេដ្ឋកិច្ចបានព្រមានថា អង្គការក្រៅរដ្ឋាភិបាល ដែលមិនគោរពតាមបទបញ្ជានឹង បាត់បង់អាជ្ញាប័ណ្ណរបស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top