កៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា ឱនភាពថវិកាប្រចាំឆ្នាំរបស់អ៊ុយក្រែនបានកើនឡើងប្រហែល ៣៣ ភាគរយកាលពីឆ្នាំមុន ដែលឈានដល់ ប្រហែល ៤២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទោះបីជាមានការកើនឡើងក៏ដោយ ឱនភាពនេះ គឺទាបជាងគម្លាតថវិកា ដែលបានព្យាករណ៍ចំនួន ប្រហែល ៤៣,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃអ៊ុយក្រែន។
ឯកសារនេះបានកត់សម្គាល់ថា លំហូរចូលនៃជំនួយបរទេសក្នុងខែធ្នូ បានអនុញ្ញាតឱ្យអ៊ុយក្រែន គ្របដណ្តប់លើការចំណាយថវិការដ្ឋ និងកសាងទុនបម្រុងសាច់ប្រាក់ងាយស្រួល សម្រាប់ដើមឆ្នាំ២០២៥ បន្ដទៀត។
ការការពារ និងសន្តិសុខ រួមជាមួយនឹងកម្មវិធីសង្គម គឺជាផ្នែកចម្បងនៃការចំណាយថវិការបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៤។ នៅក្នុងនោះកាលពីឆ្នាំមុន អ៊ុយក្រែន បានទទួលជំនួយថវិកាបរទេសចំនួន ៤១,៧ ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា