ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ អាជីវកម្មខ្នាត  តូច និងមធ្យមនៅក្នុងប្រទេសអាល្លឺម៉ង់រាប់ពាន់កន្លែងប្រឈម នឹងការបិទទ្វារដោយសារម្ចាស់អាជីវកម្មរក អ្នកស្នងតំណែងមិនបានពេលចូលនិវត្តន៍

xinhua

FRANKFURT ៖ កាលពីថ្ងៃសុក្រ ធនាគារ KfW បានឲ្យដឹងថា ប្រហែល ២៣១.០០០ជាម្ចាស់នៃអាជីវកម្មខ្នាតតូច និងមធ្យម ហៅកាត់ (SMEs) នៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងពិចារណាបិទអាជីវកម្មរបស់ពួកគេនៅចុងឆ្នាំ២០២៥នេះ ដោយសារតែម្ចាស់ចូលនិវត្តន៍ប្រឈមនឹងបញ្ហាប្រឈមនៅក្នុងការស្វែងរកអ្នកស្នងតំណែង ។

របាយការណ៍វិភាគរបស់ធនាគារ KfWបានឲ្យដឹងថា ករណីនេះតំណាងឱ្យការកើនឡើងជាង ៤១ភាគរយធៀបនឹងឆ្នាំមុន ហើយបញ្ហានេះក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីធនាគារ KfW បានចាប់ផ្តើមការស្រាវជ្រាវតាមដានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៥។ នៅក្នុងរយៈពេលពី៣ដល់ ៥ឆ្នាំ ចំនួនសហគ្រិនដែលប្រឈមនឹងភាពមិនច្បាស់លាស់នេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣១០.០០០កន្លែង ។

ការសិក្សានេះបានសន្មតថា បញ្ហានេះដោយសារតែចំនួនពលរដ្ឋនៃម្ចាស់រសហគ្រាសធុនតូច និងមធ្យមមានវ័យចំណាស់ក្នុងអត្រាកំណើនលឿនជាងចំនួនប្រជាជនសរុបនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមាន ៣៩ភាគរយនៃសហគ្រិនដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ បើធៀបនឹងត្រឹមតែ៣០ភាគរយនៃចំនួនប្រជាជនសរុប ។

ការសិក្សាបានរកឃើញថា ម្ចាស់អាជីវកម្មចំនួន ២១៥.០០០នាក់ដែលមានផែនការបន្តបន្ទាប់គ្នារយៈពេលខ្លីរហូតដល់ចុងឆ្នាំ២០២៥នេះ មានអាយុជាមធ្យម ៦៥,៤ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនទាន់ចាប់ផ្តើមស្វែងរកអ្នកស្នងតំណែងដែលអាចកាន់កាប់មុខជំនួញរបស់ពួកគេ ឬនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃដំណើរការនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top