ព័ត៌មានអន្តរជាតិ

ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ បានកើនឡើងដល់ជាង ៣.០០០ នាក់គិតត្រឹមថ្ងៃអាទិត្យនេះ

CNA

OHOR BAHRU៖ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅ Johor បានកើនឡើងដល់ជាង ៣.០០០នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យកើនឡើងពី ២.៥២៤នាក់កាលពីយប់មុន។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសហៅកាត់ (NADMA) នៅក្នុងរបាយការណ៍មួយបានដាក់ថា ពលរដ្ឋចំនួន៣.២៩៥នាក់ដែលរងផលប៉ះពាល់មាន ៩៦០គ្រួសារមកពីស្រុក Kota Tinggi, Kulai, Johor Bahru, Kluang និង Pontian ។

ពួកគេទាំងនោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្នចំនួន៣៤កន្លែង ។

លោក Kota Tinggi បានឲ្យដឹងថា មានចំនួនអ្នករងគ្រោះដោយសារគ្រោះទឹកជំនន់ច្រើនជាងគេគឺ មានចំនួន១.១៦០នាក់ បន្ទាប់មក គឺស្រុក Kulai ចំនួន៧៤៨នាក់ ស្រុក Johor Bahru ចំកនួន៥០២នាក់ ស្រុក Kluang ចំនួន៤៥៥នាក់ និងស្រុក Pontian ចំនួន៤៣០នាក់ ។

កាសែត The New Straits Times បានរាយការណ៍ឲ្យដឹងថា នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះខ្លាំងបន្តទៀត ជាមួយនឹងលទ្ធភាពនៃទឹកជំនន់នៅក្នុងស្រុកផ្សេងទៀត រួមទាំងនៅ Batu Pahat និង Mersing ផងដែរ ។

នៅមុននេះ សារព័ត៌មាន The Star បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានទឹកហូរកាត់នាំយកតាមចរន្តទឹកនៅស្រុក Jalan Liku Cina នៅជិត Taman Aman ។

លោក Yusof Othman មេប៉ូលិសប្រចាំស្រុក Kota Tinggi បានរាយការណ៍មកថា “ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែមករា នៅគ្រាដែលសមាជិកក្រុមមួយចំនួនកំពុងជម្លៀសជនរងគ្រោះដោយសារគ្រោះទឹកជំនន់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top