ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានទឹកប្រាក់ ៣ពាន់លានអឺរ៉ូ ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក

AFP
" "

គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,០៩ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដែលគាំទ្រដោយប្រាក់ចំណូល នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។

មូលនិធិនេះ គឺជាផ្នែកមួយនៃការរួមចំណែក របស់សហភាពអឺរ៉ុបចំពោះគំនិត ផ្តួចផ្តើមការពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់ក្រុមទាំងប្រាំពីរ (G7) សម្រាប់អ៊ុយក្រែន (ERA) នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង។

" "

រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Sergii Marchenko បានឲ្យដឹងថា ប្រាក់នេះនឹងត្រូវបានប្រើ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយថវិកា ជាអាទិភាពក្នុងវិស័យសង្គម និងយោធា គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញ។

" "

ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ស្ថាប័នហិរញ្ញវត្ថុនៃ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានរារាំងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល នៃប្រទេសរុស្ស៊ីដែលមានតម្លៃប្រហែល ២១០ ពាន់លានអឺរ៉ូ (ប្រហែល ២១៦ ពាន់លានដុល្លារ) ។

គំនិតផ្តួចផ្តើម G7 ERA គ្រោងផ្តល់ជំនួយចំនួន ៥០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលធានាដោយប្រើប្រាស់ប្រាក់ចំណូល ពីទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក។ កាល​ពី​ខែ​មុន អ៊ុយក្រែន​បាន​ទទួល​ប្រាក់​ចំនួន ១ ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក ​ក្រោម​គំនិត​ផ្តួច​ផ្តើម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top