បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនសាជីវកម្មអាមេរិកជាច្រើននៅតែមានសកម្ម នៅក្នុងប្រទេសរុស្ស៊ីហើយក៏បានបង់ពន្ធចំនួន ១,២ពាន់លានដុល្លារ ដល់រដ្ឋរុស្ស៊ីក្នុងឆ្នាំ២០២៣ផងដែរ។
តួលេខនេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Newsweek កាលពីថ្ងៃសៅរ៍ហើយប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកជាង៣០០ ត្រូវបានគេជឿថានៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ីនៅឡើយ។
តួលេខនេះត្រូវបានផ្តល់ឱ្យ Newsweekតាមរយៈ B4Ukraine ដែលជាក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឧបត្ថម្ភដោយរដ្ឋាភិបាលទីក្រុងគៀវ ដែលបានចំណាយពេលបីឆ្នាំចុងក្រោយនេះដើម្បីបង្ខាំងក្រុមហ៊ុនលោកខាងលិចដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។
យោងតាមក្រុមនេះ ក្រុមហ៊ុនចំនួន៥ធំៗដែលបានបន្តបង់ពន្ធលើប្រាក់ចំណេញច្រើនបំផុតដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៣មានដូចជា ក្រុមហ៊ុនថ្នាំជក់ Philip Morris International (២២០លានដុល្លារ) សាជីវកម្មភេសជ្ជៈ PepsiCo (១៣៥ លានដុល្លារ) ក្រុមហ៊ុនស្ករគ្រាប់ Mars (៩៩ លានដុល្លារ) ទំនិញប្រើប្រាស់សុខភាព និងអនាម័យ។ ក្រុមហ៊ុន Procter & Gamble (៦៧លានដុល្លារ) និងក្រុមហ៊ុនធ្វើនំ Mondelezផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី