ព័ត៌មានអន្តរជាតិ

រុស្ស៊ីអះអាងថា បានបាញ់ទំលាក់មីស៊ីលអ៊ុយក្រែនផលិត នៅលោកខាងលិច១៤គ្រាប់ និងដ្រូនជាង ៣០គ្រឿង ក្នុងការប៉ុនប៉ងចុងក្រោយមួយនៅតំបន់ Bryansk

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារប្រឆាំងយន្តហោះរុស្ស៊ី បានវាយលុកការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនទៅលើតំបន់ Bryansk ដោយបានបាញ់ទម្លាក់មីស៊ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិចរាប់សិបគ្រឿង និងយន្តហោះគ្មានមនុស្សបើកជាង ៣០គ្រឿងផងដែរ។

ក្រសួងបានរាយការណ៍ពីព័ត៌មានលម្អិត នៃការវាយប្រហារពេញមួយយប់នៅក្នុង របាយការណ៍សង្ខេបប្រចាំថ្ងៃរបស់ខ្លួន ដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងមីស៊ីលបាញ់ពីនាវា Franco-British Storm Shadow ចំនួន៦គ្រាប់ផងដែរ ហើយបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក kamikaze ចំនួន៣១គ្រឿង ក៏ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារផងដែរ។

" "

យោធាបាននិយាយថា កាំជ្រួចទាំងអស់ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះ ដោយបន្ថែមថាកាំជ្រួច Storm Shadow ពីរផ្សេងទៀតត្រូវបានបាញ់ទម្លាក់លើសមុទ្រខ្មៅ។ កាំជ្រួចទាំងនោះហាក់ដូចជា កំពុងឆ្ពោះទៅកាន់ឧបទ្វីប Crimean ដែលជាគោលដៅសំខាន់មួយនៃ ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ អ៊ុយក្រែនអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។

" "

អភិបាលក្រុង Bryansk លោក Aleksandr Bogomaz បាននិយាយថា ក្នុងអំឡុងពេលនៃការវាយប្រហារ ផ្ទះឯកជនចំនួន ៤២ ខ្នងត្រូវបានរងការខូចខាត និងមួយខ្នងត្រូវបានបំផ្លាញទាំងស្រុងហើយលោក​បាន​បន្ថែមទៀត​ថាទោះបីជាយ៉ាងណាក្តី គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​អំឡុង​ពេល ​វាយប្រហារចុងក្រោយ​នោះ​ទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top