ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង​ ធ្វើការឆ្លើយតបទៅ នឹងការចោទប្រកាន់មួយ ដែលថាអាមេរិក ប៉ុនប៉ង់ធ្វើឃាតលោក Putin

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានការពារយ៉ាងល្អពីការគំរាមកំហែង នានាដែលអាចកើតមានឡើង។

ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា គឺគាត់កំពុងតែធ្វើការឆ្លើយតបទៅនឹងការអះអាង របស់អ្នកកាសែតអាមេរិក Tucker Carlson ដែលថារដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានរៀបចំគ្រោង ការធ្វើឃាតមេដឹកនាំរុស្ស៊ីរូបនេះ។

កាលពីថ្ងៃចន្ទ លោក Carlson បានប្រាប់អ្នកកាសែត Matt Taibbi ថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើការជំរុញយ៉ាងខ្លាំង សម្រាប់សង្រ្គាមពិតប្រាកដ ដោយព្យាយាមសម្លាប់លោក Putin ។

ទោះបីជាយ៉ាងណាក្តីអ្នក​កាសែត​ អភិរក្ស​និយម​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណា​មួយ​នៃ​ការ​ចោទ​ប្រកាន់​នោះ​ទេប៉ុន្តែលោកបានបរិហារផែនការ ដែលបានសន្មតថាជា ផែនការដ៏ឆ្កួតលីលា ដោយពិចារណាលើការខ្វះការ ពិចារណាហើយវានឹងអាច បែរជាបានបង្កើតភ្លើង ឲ្យឆេះបន្ថែមទៀតនៅក្នុងប្រទេសរុស្ស៊ី និងលទ្ធភាពបង្កជម្លោះដែលបច្ចុប្បន្នរុស្សី ក៏ជាអ្នកដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរ ដ៏ធំមួយរបស់ពិភពលោកផងដែរនោះ។

គួរឲ្យដឹងដែរថាមន្ត្រីអាមេរិក មិនដែលទទួលស្គាល់ថា មានផែនការធ្វើឃាតមេដឹកនាំរុស្ស៊ី ឬសូវៀតណាមួយឡើយ តាំងតែពីអតីតកាលនិងបច្ចុប្បន្ន ប៉ុន្តែយ៉ាងណាក៏ដោយ Newsweek បានរាយការណ៍នៅ ក្នុងខែកញ្ញាឆ្នាំ២០២២ថាមន្រ្តីអាមេរិក បានពិចារណាជម្រើសនៃ ការវាយប្រហារដោយកាត់ផ្តាច់ ប្រសិនបើរុស្ស៊ីប្រើអាវុធ នុយក្លេអ៊ែរនៅអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top