ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាល ជាមួយបណ្តុំអ្នកផលិត​បន្លែ​ នៅស្រុក​បន្ទាយមាស​

កំពត​៖ នៅរសៀល​ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ២០២៥​ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យការដាំដុះបន្លែសាលាដ​ ត្រប់​ ប៉េងប៉ោះ​ ស្ពៃក្រញ៉ាញ់​ តាសក់​ និងសណ្តែកគួរ​ ជាដេីម របស់បងប្អូនប្រជាកសិករចំនួន​ ១០គ្រួសារ​​ ដែល​ជាបណ្តុំអ្នកផលិត​បន្លែ​ នៅស្រុក​បន្ទាយមាស​ ខេត្ត​កំពត​។​

ជា​មួយ​គ្នា​នេះ​ដែរ​ លោកបណ្ឌិត​ប្រតិភូ​ បានលេីកទឹកចិត្ត​ និង​ជំរុញដល់បងប្អូនប្រជាកសិករ ឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ និង​ខិតខំ​អនុវត្ត​តាមបច្ចេកទេសដាំដំណាំ​ ដេីម្បីផ្គត់ផ្គង់ ជូនប្រជាកសិករ​ ដែល​ជាអ្នកហូប ដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាពចំពោះសុខភាព​ក្នុង​តំបន់​ និង​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​បាន​ទៀងទាត់​ ៕

To Top