ព័ត៌មានជាតិ

អាវុធហត្ថក្រសោប បានក្មេងទំនើង ២ក្រុម មានគ្នា១០នាក់ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅទីសាធារណៈ នៅក្រុងច្បារមន

កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានធ្វើការក្រសោប ក្រុមក្មេងទំនើងចំនួន ២ក្រុមមានគ្នា១០នាក់ បញ្ជូនទៅកាន់តុលាការ ក្រោយបើកឆាក ប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញនៅទីសាធារណៈ កាលពីវេលាម៉ោង២៣ និង២៨នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា យុវជនជាក្មេងទំនើង ចំនួន១០នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយឃាត់ខ្លួនក្នុងករណីហិង្សា ដោយចេតនានិងធ្វើឱ្យខូចខាត ដោយចេតនា ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យុវជនទំនើងទាំង២ក្រុមមាន(ក្រុមទី០១)មានគ្នាចំនួន០៥នាក់៖១-ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់,២-ឈ្មោះ ចក់ ណារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់,៣-ឈ្មោះ ផេង សុឃៀង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់,៤-ឈ្មោះ យ៉ន កុសល់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ រិទ្ធ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបរ ។
ចំណែក(ក្រុមទី០២)មានគ្នាចំនួន០៥នាក់ដូចគ្នា៖ទី១-ឈ្មោះ យន វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី២-ឈ្មោះ សឿន ផាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ,ទី៣-ឈ្មោះ ស៊ុយ សៅដេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី៤-ឈ្មោះ ប៉ឹង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ ចាន់បូរ សេងហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ។ នៅក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបាន ចាប់យកវត្ថុតាងម៉ូតូចំនួន០៥គ្រឿង ។

បច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុម រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ស្ពឺរួចហើយ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតអាវុធហត្ថ

To Top