ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើពហិកាមិនចូលរួម កិច្ចប្រជុំកំពូលរបស់ G20 ឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំនៃក្រុម G20 នៅអាហ្វ្រិកខាងត្បូងនៅចុងខែនេះទេ ដោយសារតែទីក្រុង Pretoria កំពុង ធ្វើរឿងអាក្រក់ខ្លាំងមួយចំនួន ។

ការ​សម្រេច​ចិត្ត​របស់​អ្នក​ការទូត​កំពូល​ របស់​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​កើត​ឡើង​ ចំ​ពេល​មាន​ជម្លោះ​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រទេស​អាហ្វ្រិក ជុំវិញ​ការ​កែទម្រង់​កម្មសិទ្ធិ​ដីធ្លី។

គួរឲ្យដឹងដែរថាប្រទេសអាហ្វ្រិកខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Johannesburg នៅថ្ងៃទី២០និងថ្ងៃទី២១ខែកុម្ភៈ។

កាលពីខែធ្នូឆ្នាំមុន ទីក្រុងព្រីតូរីយ៉ា Pretoria បានចូលកាន់តំណែងជាប្រធានប្តូរវេន នៃវេទិកាអន្តររដ្ឋាភិបាលដែលខ្លួន នឹងប្រគល់ឱ្យសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។

នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេល នៃការចាប់ផ្តើមតំណែងជាប្រធានរបស់ Pretoria នៅទីក្រុង Cape Town ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយថាក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន២០មាន ឧបករណ៍ស្រូបទាញ គ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងគោលនយោបាយ ‘America First’ ដោយរដ្ឋបាល Trump ៕

ប្រែសម្រួល៖ ស៊ុន លី

To Top