បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរៀបចំរួចទៅហើយក្នុងការដាក់ទណ្ឌកម្ម កាន់តែខ្លាំងលើប្រទេសរុស្ស៊ី ដើម្បីជំរុញឱ្យមានការបញ្ចប់ជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ។
បើតាមការដកស្រង់សំដីចេញពីបេសកជន ពិសេសរបស់អាមេរិកសម្រាប់អ៊ុយក្រែន លោក Keith Kelloggបានឲ្យដឹងទៀតដែរថាលោក Trump បានប្តេជ្ញាថានឹងចរចាដំណោះស្រាយចំពោះជម្លោះនេះ ហើយត្រូវបានគេរាយការណ៍ថាបានផ្តល់ពេល ១០០ថ្ងៃដល់លោក Kellogg ដើម្បីដោះស្រាយដំណោះស្រាយបញ្ហាទាំងអស់។
កាលពីខែមុន លោកបានព្រមានពីការ ដាក់ទណ្ឌកម្មថ្មីប្រសិនបើក្រុងមូស្គូបដិសេធ ការដោះស្រាយមិនជាក់លាក់ ប៉ុន្តែលោកបានបញ្ជាក់ថា លោកមិនចង់ធ្វើបាបរុស្ស៊ីក្នុងរូបភាពបែបនេះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post នៅសប្តាហ៍នេះ លោក Kellogg បាននិយាយថា ទណ្ឌកម្មបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ីគឺ ត្រឹមតែកម្រិតបីប៉ុណ្ណោះនៅលើមាត្រដ្ឋានពី ១ទៅ១០ក្នុងលក្ខខណ្ឌនៃសម្ពាធសេដ្ឋកិច្ច។
លោកបានថ្លែងក្នុងការយោងជាក់ស្តែង មួយចំពោះកញ្ចប់ទណ្ឌកម្មទី១៥របស់ EU ដែលផ្តោតលើការផលិត និងការនាំចេញប្រេងរបស់រុស្ស៊ីថា អ្នកពិតជាអាចបង្កើនទណ្ឌកម្ម ជាពិសេសទណ្ឌកម្មចុងក្រោយបំផុតបាន៕
ប្រែសម្រួល៖ ស៊ុន លី