ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាសនិយាយថា បទឈប់បាញ់គ្នានៅ Gaza កំពុងប្រឈមមុខទៅនឹងដួលរលំងាយស្រួលបំផុត

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានព្រមានថា បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សាគឺប្រឈមនឹងហានិភ័យនៃ ការដួលរលំទៅវិញនៅពេលនេះ ។ ក្រុមសកម្មប្រយុទ្ធបានចោទប្រកាន់អ៊ីស្រាអែលថាបានបរាជ័យក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោមបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងក្របខណ្ឌប៉ាឡេស្ទីនជិត ៣សប្តាហ៍មុន។

យើងបានដឹងហើយថាបទ​ឈប់​បាញ់គ្នាចុងក្រោយនេះគឺបានកកើតឡើង​ដែលជាការ​សម្របសម្រួល​ដោយប្រទេស​កាតា ប្រទេសអេហ្ស៊ីប និង​អាមេរិក​ហើយមាន​បំណង​ធ្វើ​ឡើង​ជា​បី​ដំណាក់កាល។

ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស់គ្រោងនឹងដោះលែងចំណាប់ខ្មាំង៣៣នាក់ រួមទាំងកុមារ ទាហានស្ត្រី អ្នករបួស និងអ្នកជំងឺ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនចំនួន ១,៩០៤នាក់ ដែលអាជ្ញាធរអ៊ីស្រាអែលចាប់ដាក់គុកតាំងពីយូរមកហើយ។

ដោយឡែកកាលពីថ្ងៃសៅរ៍ អ្នកជាប់ឃុំប៉ាឡេស្ទីន ១៨៣នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែលត្រូវបានដោះលែងបន្ថែមទៀត ខណៈដែលក្រុមហាម៉ាស់បានដោះលែងអ្នកជាប់ឃុំឃាំងអ៊ីស្រាអែល៣នាក់ដែលខ្លួនកំពុងឃុំខ្លួននៅហ្គាហ្សា៕

ប្រែសម្រួល៖ ស៊ុនលី

To Top