បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានធ្វើការរិះគន់ខ្លាំង ទៅលើការដាក់ពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានពណ៌នាការផ្លាស់ប្តូរថាជារឿងដែលមិនអាចទទួលយកបានផងដែរ។ លោកTrudeau បានសង្កត់ធ្ងន់ថាកាណាដានឹង ក្រោកឈរឡើងយ៉ាងរឹងមាំ ប្រឆាំងនឹងវិធានការទាំងនេះប្រសិនបើចាំបាច់។
ពន្ធដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទ គ្រោងនឹងចូលជាធរមានក្នុងខែមីនា ហើយអនុវត្តជាសាកលដោយមិនមានការលើកលែងនោះទេ។
ការផ្លាស់ប្តូរគោលនយោបាយនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមានកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងផងដែរ ។
គួរឲ្យដឹងដែរថា ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែបដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីពន្ធគយទាំងនេះ៕
ប្រែសម្រួល៖ស៊ុនលី