ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន និងអាមេរិក គ្រោងនឹងជួបប្រជុំគ្នា កាលពីចុងខែមីនា

Kyodo

តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំនៅចុងខែមីនា ក្នុងប្រទេសជប៉ុនរវាងរដ្ឋមន្ត្រីការពារជាតិលោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការ ទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខ ក្នុងតំបន់ដែលបង្កឡើងដោយប្រទេសចិន។

ប្រភពបានឲ្យដឹងថា ពួកគេត្រូវបានគេរំពឹងថា នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ប្រទេសរបស់ពួកគេចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយអាចពិភាក្សាអំពីរបៀបដែលទីក្រុងតូក្យូ គួរតែបង្កើនសមត្ថភាពការពាររបស់ខ្លួន ចំពេលមានការកើនឡើងថវិកាដែលបានគ្រោងទុក ស្របតាមការពិភាក្សានាពេលថ្មីៗនេះ រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ។

នៅក្នុងជំនួបរបស់ពួកគេ កាលពីថ្ងៃសុក្រនៅទីក្រុងវ៉ាស៊ីនតោន លោក Ishiba និងលោក ត្រាំ បានបញ្ជាក់ពីសារៈសំខាន់ នៃសន្តិភាពជុំវិញកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជា ខេត្តដែលបោះបង់ចោល ដែលត្រូវតែបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយកម្លាំងប្រសិនបើចាំបាច់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពបានឲ្យដឹងទៀតថា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ក៏កំពុងពិចារណាលើផែនការសម្រាប់លោក Nakatani និងលោក Hegseth ដើម្បីទៅទស្សនាកោះ Iwoto នៅប៉ាស៊ីហ្វិក ដែលជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងជប៉ុន និងសហរដ្ឋអាមេរិកក្នុងថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី ២ និងចូលរួមពិធីរំលឹកខួបរួមគ្នា ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃសម្ព័ន្ធភាពរបស់ពួកគេ។

ប្រមុខការពារជាតិត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធានការ ដើម្បីជំរុញវត្តមានយោធារបស់ជប៉ុន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ជុំវិញ ខ្សែសង្វាក់កោះភាគនិរតីរបស់ប្រទេសជប៉ុន ដែលលាតសន្ធឹងទៅកាន់កោះតៃវ៉ាន់ ដើម្បីរៀបចំសម្រាប់ភាពអាសន្ន ដែលមានសក្តានុពលពាក់ព័ន្ធនឹងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

ប្រភពបានបន្ថែមថា ការពិភាក្សារបស់ពួកគេក៏ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើមធ្យោបាយ ដើម្បីបង្កើនក្របខ័ណ្ឌបញ្ជាការ និងគ្រប់គ្រងរវាងកងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន និងកងកម្លាំងសហរដ្ឋអាមេរិកបន្ទាប់ពីការចាប់ផ្តើម នៅខែក្រោយនៃបញ្ជាការប្រតិបត្តិការរួមរបស់ SDF សម្រាប់កងកម្លាំងជើងគោក ដែនសមុទ្រ និងផ្លូវអាកាស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top