ព្រុចសែល ៖ ការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមនៅពេល ចូលសហរដ្ឋអាមេរិក ដោយមិនគិតពីប្រទេសដើម របស់ពួកគេបានបង្ក ឱ្យមានការប្រឆាំងយ៉ាងខ្លាំង នៅទូទាំងទ្វីបអឺរ៉ុប ។ ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានថា ពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពីសហភាពអឺរ៉ុប “នឹងធ្វើឱ្យមានវិធានការឆ្លើយតបយ៉ាងរឹងមាំ និងសមាមាត្រ”។
លោកស្រី von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធមិនសមហេតុផលលើសហភាពអឺរ៉ុប នឹងមិនទទួលបានចម្លើយទេ សហភាពអឺរ៉ុប នឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ យើងនឹងការពារកម្មករ អាជីវកម្ម និងអ្នកប្រើប្រាស់របស់យើង”។
ថ្លែងទៅកាន់សមាជិកសភាអឺរ៉ុប (MEPs) នៅទីក្រុង Strasbourg កាលពីថ្ងៃអង្គារ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងឆ្លើយតប “យ៉ាងម៉ឺងម៉ាត់ និងសមាមាត្រ” ចំពោះពន្ធដែលដាក់ដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បន្ដថា “តាមគំនិតរបស់យើង ពន្ធមិនសមហេតុផលទេ ព្រោះវានឹងនាំឱ្យមានការកើនឡើងនៃតម្លៃ និងអតិផរណា។ លោក Sefcovic បានលើកឡើងថា ការពិពណ៌នាអំពីការផ្លាស់ប្តូរនេះថាជា “សេណារីយ៉ូដែលខាតបង់” លោកបានព្រមានថា ពន្ធគយគឺជាការប្រឆាំងនឹងផលិតភាពសេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)