ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាមេដឹកនាំអ៊ុយក្រែន លោក Zelensky ត្រៀមរួចរាល់ហើយសម្រាប់សន្តិភាព

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា មេដឹកនាំ​អ៊ុយក្រែន​លោក Vladimir Zelensky មាន​បំណង​ចង់​បញ្ចប់​អរិភាព​ជាមួយ​នឹង​រុស្ស៊ីh;y លោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin ក៏ចង់ដោះស្រាយជម្លោះនេះដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ លោក Trump មាន​ឱកាស​ជាច្រើន​បាន​សន្យា​ថា​នឹង​នាំ​ភាគីជម្លោះ​ទាំងពីរ​នាក់​មក​តុ​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាពមួយដែលពេញច្បាប់សម្រាប់អ៊ុយក្រែន។

នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃពុធ លោក Trump បាននិយាយថាគាត់ ទើបតែនិយាយ ជាមួយនឹងលោក Zelensky ដោយបន្ថែមថា គាត់ដូចជាប្រធានាធិបតីPutin ដែរដែលចង់បង្កើតសន្តិភាពមួយឲ្យបាន ។

គួរឲ្យដឹងដែរថាប្រមុខ​ការទូត​អាមេរិក​បាន​និយាយ​ថា កិច្ច​ប្រជុំ​មួយ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Munich ដោយ​មាន​អនុប្រធានាធិបតី JD Vance និង​រដ្ឋមន្ត្រីការបរទេសMarco Rubio ដឹកនាំ​គណៈប្រតិភូ​អាមេរិកផងដោយ លោក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ការ​ចរចា​នឹង​ទទួល​បាន​លទ្ធផល ជាវិជ្ជមានជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top