ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃពិធីបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមលើកទី៣៨ នៅព្រះបរមរាជវាំង នាថ្ងៃ១៩ កុម្ភៈស្អែកនេះ ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ១៣ ៕