ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ បង្ហាញកញ្ចប់ថវិកាបន្ថែមជាង​ ៦ពាន់លានដុល្លារ​ ជាជំនួយសម្រាប់តំបន់រងគ្រោះ ដោយជំងឺកូវីដ-១៩

សេអ៊ូល៖​ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញកញ្ចប់ថវិកាបន្ថែមជាលើកទី ២ ចំនួន ៧,៦ ពាន់ពាន់លានវ៉ុនស្មេីនឹង (៦,៣ ពាន់លានដុល្លារ) ដើម្បីផ្តល់ប័ណ្ណទិញទំនិញ​ និងវិញ្ញាបនប័ត្រអំណោយ​ ដល់គ្រួសារ​ ដើម្បីជួយពួកគេកាត់បន្ថយបញ្ហាសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ 

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ រួមជាមួយថវិកាពីរដ្ឋាភិបាលក្នុងតំបន់​ រដ្ឋាភិបាលកណ្តាល​ នឹងចំណាយ ៩,៧ ពាន់ពាន់លានវ៉ុន​ សម្រាប់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ១៤,៧៨ លានគ្រួសារដែលប្រហែលពាក់កណ្តាលនៃចំនួនគ្រួសារសរុបរបស់ប្រទេស។

ថវិកាបន្ថែមទី ២ មានរយៈពេលជាងមួយខែ​ បន្ទាប់ពីរដ្ឋសភា​ បានអនុម័តថវិកាបន្ថែមចំនួន ១១,៧ ពាន់ពាន់លានវ៉ុនដែលបានកត់សម្គាល់លើសេចក្តីស្នើថវិកាបន្ថែមធំបំផុតមិនធ្លាប់មានរបស់ជាតិ​ ដើម្បីដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ចដោយជំងឺឆ្លង​មួយនេះ៕ដោយ​ ឈូក​ បូរ៉ា

To Top