វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានហៅប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ថាជា “ជនផ្តាច់ការ” ដែលបង្កើនការរិះគន់របស់លោក ចំពោះមេដឹកនាំសម័យសង្រ្គាម និងបង្កើនភាពតានតឹង ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើប្រទេសជិតខាងកំពុងបន្ត។
លោក ត្រាំ បានអះអាង នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហ្សេឡិនស្គី បានយកប្រាក់រាប់ពាន់ លានដុល្លារពីសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្ស៊ី ខណៈពេលដែលបរាជ័យ ក្នុងការបញ្ចប់ជម្លោះ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ដោយសំដៅលើអាជីពរបស់លោក ហ្សេឡិនស្គី ជាតារាកំប្លែងដ៏ពេញនិយមមួយ មុនពេលលោកចូលកាន់តំណែងក្នុងឆ្នាំ ២០១៩ លោក ត្រាំ បានស្តីបន្ទោស “តារាកំប្លែង ដែលទទួលបានជោគជ័យតិចតួច សម្រាប់ការអូសទាញរដ្ឋបាល របស់សហរដ្ឋអាមេរិកពីមុនមកក្នុងការផ្តល់មូលនិធិ សង្រ្គាមដែលមិនអាចឈ្នះ ដែលមិនគួរត្រូវតែចាប់ផ្តើម ហើយអ៊ុយក្រែន នឹងមិនអាចដោះស្រាយបាន ដោយគ្មានជំនួយពីរដ្ឋបាល របស់លោកនោះឡើយ”
លោក ត្រាំ បានបន្តសំដៅលើលោក ហ្សេឡិនស្គី ថាជា “ជនផ្តាច់ការ ដោយគ្មានការបោះឆ្នោត” ដោយចោទប្រកាន់ មេដឹកនាំ អ៊ុយក្រែនរូបនេះ ពីការបដិសេធមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញចំពេលមានសង្រ្គាម ដោយសារអាណត្តិ ៥ឆ្នាំរបស់លោកត្រូវ បានគេសន្មត់ថាដំណើរ ការរហូតដល់ខែឧសភា ឆ្នាំ ២០២៤ ។
លោកក៏បានអះអាងថា អ៊ុយក្រែន បានចាប់ផ្តើមជម្លោះ ខណៈដែលជំរុញលោក ហ្សេឡិនស្គី ឱ្យទទួលយកកិច្ចព្រមព្រៀង សន្តិភាពឱ្យបានឆាប់រហ័ស ឬប្រថុយនឹងការបាត់បង់ ប្រទេសរបស់លោក។ ការវាយប្រហារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំ អ៊ុយក្រែនបានអះអាងថា លោក ត្រាំ កំពុង “នៅក្នុងកន្លែងព័ត៌មានបំភាន់” ដែលធ្វើឡើងដោយរុស្ស៊ី ហើយទាមទារឱ្យរដ្ឋបាលថ្មី របស់លោកគោរពការពិត៕
