ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អបអរសាទរ អ្នកអភិរក្សអាល្លឺម៉ង់ ចំពោះជ័យជំនះ លើការបោះឆ្នោតជាតិ

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសាទរចំពោះគណបក្ស Christian Democrats (CDU/CSU) ដែលបានឈ្នះការបោះឆ្នោតអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃតែមួយដែលលទ្ធផលបោះឆ្នោតត្រូវបានផ្សព្វផ្សាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានសរសេរនៅលើ Truth Social ថា “ដូចសហរដ្ឋអាមេរិកដែរ ប្រជាជនអាល្លឺម៉ង់មានការធុញទ្រាន់នឹងរបៀបវារៈដែលមិនមានសុភវិនិច្ឆ័យ ជាពិសេសលើបញ្ហាថាមពល និងជនអន្តោប្រវេសន៍ ដែលបានគ្រប់គ្រងអស់រយៈពេលជាច្រើនឆ្នាំមកនេះ”។

ការស្ទង់មតិដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ZDF បង្ហាញថា CDU/CSU នាំមុខដោយមានការ បោះឆ្នោត 28.6% ខណៈដែលសង្គមប្រជាធិបតេយ្យ (SPD) របស់លោក Scholz បានទទួលរងនូវកម្រិត ទាបជាប្រវត្តិសាស្ត្រត្រឹមតែ 16.5% ដែលជាចំនួនដ៏អាក្រក់បំផុត របស់ពួកគេចាប់តាំងពីឆ្នាំ ១៩៤៩ ។

មេដឹកនាំនៃក្រុមអភិរក្សនិយមលោក Friedrich Merz ឥឡូវនេះកំពុងស្ថិត នៅលើផ្លូវក្លាយ ជាអធិការបតីបន្ទាប់ ខណៈដែលក្រុមស្តាំនិយមប្រឆាំង ជនអន្តោប្រវេសន៍ ជម្រើសសម្រាប់ ប្រទេសអាល្លឺម៉ង់ (AfD) បានជាប់ចំណាត់ថ្នាក់លេខ ២ លើលទ្ធផលល្អបំផុត ដែលមិនធ្លាប់មាន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top