ព័ត៌មានអន្តរជាតិ

បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំថា ក្រុមហ៊ុនរបស់អាមេរិក អាចនឹងត្រឡប់ទៅធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ីវិញ

RT News

បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាមេរិកនឹងអាចត្រឡប់ទៅ ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីវិញ នៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចសម្ភាសន៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Witkoff បានចូលរួមក្នុងការចរចាកម្រិតខ្ពស់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងចាប់ផ្តើម ទំនាក់ទំនងទ្វេភាគីឡើងវិញ និងធ្វើការឆ្ពោះទៅរកការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ កិច្ចពិភាក្សាក៏បានដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូលរវាង លោក ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ផងដែរ ។

បន្ទាប់ពីកិច្ចប្រជុំនេះ នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) លោក Kirill Dmitriev សមាជិកនៃគណៈប្រតិភូរបស់ទីក្រុងមូស្គូ បានប្រាប់សារព័ត៌មាន រ៉យទ័រថា លោករំពឹងថា ក្រុមហ៊ុនអាមេរិកមួយចំនួននឹងត្រលប់មក ទីផ្សាររុស្ស៊ីវិញក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៥។

នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ និងថាតើការបន្ធូរបន្ថយទណ្ឌកម្មត្រូវបានពិភាក្សា នៅឯកិច្ចពិភាក្សានៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអាទិត្យដែរឬទេ លោក Witkoff បាននិយាយថា ប្រធានបទនេះមិនបានលើកឡើងនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top