ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បើកទ្វាស្វាគមន៍កិច្ច សហប្រតិការសេដ្ឋកិច្ច ជាមួយនឹងប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានលើកឡើងថា សហរដ្ឋអាមេរិក និងរុស្ស៊ីអាចស្តារទំនាក់ ទំនងសេដ្ឋកិច្ចឡើង វិញ នៅពេលដែលជម្លោះអ៊ុយក្រែន ត្រូវ បានដោះស្រាយរួចរាល់ ។

ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោក Rubio បានកត់សម្គាល់ថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ច ប៉ុន្តែបន្ទាប់ពីពួកគេបានធានា នូវប្រតិបត្តិការប្រកប ដោយរលូន នៃបេសកកម្មការទូតរបស់គ្នាទៅវិញទៅមក និងបានដោះស្រាយវិបត្តិអ៊ុយក្រែន ជាមុនសិន។

លោកRubio បាននិយាយទៀតដែរថា ៖ យើងត្រូវតែអញ្ជើញពួកគេ ហើយមើលថា មិនអ្វីកើតឡើងទេ ប្រសិនបើអ្នកយក ចិត្តទុកដាក់ ក្នុងការបញ្ចប់រឿងនេះ អង្គុយចុះទាំងអស់គ្នា ហើយយើងចាប់ផ្តើមនិយាយអំពីវា។
លោកបន្តថា ៖ ខ្ញុំគិតថាជំហានទី៣ គឺប្រសិនបើយើងអាចបញ្ចប់ជម្លោះនេះ តើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីមើលទៅដូចអ្វី នៅក្នុងសតវត្សទី២១? តើ​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ការ ​ជាមួយ​គ្នា​តាម​ភូមិសាស្ត្រ​នយោបាយ ឬ​ប្រហែល​ជា​សេដ្ឋកិច្ច?

យោងតាមលោក ​​Rubio រុស្ស៊ី និងអាមេរិកមានឱកាស ដើម្បីធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវការកំណត់ឡើងវិញ នៅក្នុងទំនាក់ទំនងដែលនឹង និយាយអំពីទ្រព្យសម្បត្តិរបស់រុស្សី ដែលត្រូវបានរឹបអូស ដោយអាមេរិក ដោយពួកអឺរ៉ុប ប៉ុន្តែក៏មានក្រុមហ៊ុនអាមេរិក ដែលរងបញ្ហា កាលពីមុនមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top