បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ស្វែងរក “ការបង្កើតការរក្សាសន្តិភាព ដែលអាចទទួលយក បានសម្រាប់អ្នកគ្រប់គ្នា” បន្ទាប់ពីវិមានក្រឹមឡាំង បានជំទាស់នឹងការអះអាងរបស់គាត់ ដែលថា រុស្ស៊ីនឹងទទួលយកការដាក់ពង្រាយ កងទ័ពលោកខាងលិច ទៅកាន់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង សន្តិភាព ដ៏មានសក្តានុពលមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ជំហររបស់ទីក្រុងមូស្គូ មិនមានការផ្លាស់ប្តូរទេ ចាប់តាំងពីរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីសប្តាហ៍មុនថា “វត្តមានរបស់កង កម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូ សូម្បីតែនៅក្រោមទង់ សហភាពអឺរ៉ុប ឬជាផ្នែកនៃកងកម្លាំងជាតិ” គឺ “មិនអាចទទួលយកបានឡើយ” ។
នៅពេលរងសម្ពាធ ដោយអ្នកសារព័ត៌មាន នៅពេលក្រោយកាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានទទូចថា “វាពិតជាអ្វីដែលខ្ញុំបានពិភាក្សា” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលជា “ទម្រង់នៃការរក្សាសន្តិភាព ដែលអាចទទួលយក បានសម្រាប់មនុស្សគ្រប់គ្នា” ។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានអះអាងថា លោក ពូទីន នឹងទទួលយកការដាក់ពង្រាយ ទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន។ លោកបានប្រាប់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងវ៉ាស៊ីនតោនថា “គាត់មិនមានបញ្ហាជាមួយវាទេ” ៕
ប្រែសម្រួលៈ ណៃ តុលា
