បរទេស៖ នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ (DNI) របស់អាមេរិក គឺលោកស្រី Tulsi Gabbard បានចោទ CNN ថាបានដើរតួជា “អាវុធឃោសនា” សម្រាប់ភ្នាក់ងារចារកម្មដែលមិនស្មោះត្រង់ ដោយហៅរបាយការណ៍របស់បណ្តាញនេះ ស្តីពីការសងសឹកដែលមានសក្តានុពលដោយ អ្នកស៊ើបការណ៍ដែលត្រូវបានបណ្តេញចេញថា ជា “ការគំរាមកំហែងដោយប្រយោល” ចំពោះរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយរបស់លោក ត្រាំ ក្នុងការកាត់បន្ថយ និងរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធឡើងវិញ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) នាពេលថ្មីៗនេះបានផ្តល់នូវអ្វីដែលហៅថា ការទិញយកដល់ភ្នាក់ងាររបស់ខ្លួន។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទូរទស្សន៍ CNN ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា មន្ត្រីជាន់ខ្ពស់ CIA មួយចំនួនកំពុង “ពិភាក្សាដោយស្ងាត់ៗ” ពីរបៀបដែលការបណ្តេញចេញ “ប្រថុយនឹងការបង្កើតក្រុមអតីតបុគ្គលិកដែលមិនពេញចិត្ត ដែលអាចត្រូវបានលើកទឹកចិត្តឱ្យយកអ្វីដែល ពួកគេដឹងទៅកាន់សេវាចារកម្មបរទេស” ។
លោកស្រី Gabbard បានប្រាប់ Fox News កាលពីថ្ងៃអង្គារថា “ខ្ញុំចង់ដឹងពីរបៀបដែលពួកគេគិតថានេះគឺជា យុទ្ធសាស្ត្រដ៏ល្អមួយដើម្បីរក្សាការងាររបស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា
