ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញមកឆ្លើយតបបំណងប្រាថ្នា របស់ក្រុមប្រទេសនៅអឺរ៉ុប ដែលចង់ឲ្យមានវត្តមានទ័ពណាតូ នៅអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងសន្និសីទសារព័ត៌មាន នាប្រទេសកាតាកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងមិនកំពុងពិចារណា ពីលទ្ធភាពនៃកងកម្លាំងរក្សាសន្តិភាពណាតូ ដែលត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែននោះទេ។

ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានអះអាងថា លោកបានពិភាក្សាអំពីបញ្ហានៃ កែទម្រង់នៃការរក្សាសន្តិភាព ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ។
ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron លោក Trump បានអះអាងថា លោកPutinគឺគ្មានបញ្ហាអ្វីទេ ជាមួយនឹងគំនិតនេះ ដរាបណាវា អាចទទួលយកបានសម្រាប់ភាគីគ្រប់គ្នា។

ទោះបីជាយ៉ាង​ណា​ក៏​ដោយ លោក Lavrov បាន​បញ្ជាក់​ថា ភាគី​រុស្ស៊ី​មិន​ត្រូវ​បាន​គេ​ពិគ្រោះ​ពិភាក្សា ឬស្នើសុំយោបល់ទៅលើ​បញ្ហា​នេះនោះ​ទេ។

បន្ថែមពីនោះលោក Lavrov ក៏បានអះអាងផងដែរថា សហភាពអឺរ៉ុបកំពុងស្វែងរកចេតនា បង្អាក់ដំណើរការសន្តិភាពអ៊ុយក្រែន ដោយចង្អុលទៅការប្រកាសនាពេលថ្មីៗនេះ របស់ទីក្រុងប្រ៊ូសែលអំពីកញ្ចប់ជំនួយយោធាថ្មី សម្រាប់ក្រុងគៀវ ក៏ដូចជាការបន្តលើកទឹកចិត្តរបស់ពួកគេ សម្រាប់កងកម្លាំងអ៊ុយក្រែនបន្តការប្រយុទ្ធ ជាមួយនឹងទ័ពរុស្សីជាដើមផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top