ហាងបញ្ចាំ TEN SYNERGY PAWN SHOP បានបើកដំណើរការជាផ្លូវការ កាលពីល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងការចូលរួមពី ភ្ញៀវកិត្តិយសជាច្រើន។ កម្មវិធីនេះបានប្រារព្ធឡើងប្រកបដោយអធិបតីភាព និងសម្ពន្ធភាពយ៉ាងខ្លាំង ក្នុងគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងអាចជួយដល់សហគមន៍។


ក្នុងឱកាសនេះ លោក តាំង ទិត្យសុវណ្ណ ប្រធានភាគហ៊ុននិក បានថ្លែងសារស្វាគមន៍ដោយលើកឡើងថា៖ “Ten Synergy Pawnshop គឺជាការវិនិយោគមួយដ៏មានតម្លៃ និងជាចំណុចដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ក្រុមហ៊ុន។ យើងមានបំណងឲ្យទីតាំងនេះក្លាយជាកន្លែងដែលអតិថិជនអាចទុកចិត្ត និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានអត្ថប្រយោជន៍”។

ឧកញ៉ា សូវ សច្ច:សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងទស្សនវិស័យ ដើម្បីបន្តភាពរីកចម្រើន និងបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថា “ការបើកដំណើរការរបស់ Ten Synergy Pawnshop ជាការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ ប្រកបដោយភាពស្មោះត្រង់ និងសុវត្ថិភាព។ យើងនឹងបន្តអភិវឌ្ឍ និងផ្តល់សេវាកម្មដែលអាចជួយដល់អតិថិជន និងសហគមន៍”។

កម្មវិធីនេះបានបញ្ចប់ដោយពិធីកាត់ខ្សែបូរដើម្បីបើកដំណើរការជាផ្លូវការ និងការចែករំលែកទស្សនៈអំពីសេវាកម្ម និងការចូលរួមក្នុងការរីកចម្រើននាពេលអនាគត។ ក្រុមប្រឹក្សាភិបាល និងក្រុមប្រតិបត្តិករ បានបញ្ជាក់ថា TEN SYNERGY PAWN SHOP នឹងបន្តបំពេញតម្រូវការអតិថិជន និងលើកកម្ពស់វិស័យហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន៕















