ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បញ្ជាក់ថា អ៊ុយក្រែន និងអាមេរិក កំពុងរៀបចំសម្រាប់ការ ចរចានៅថ្ងៃសុក្រ

AFP

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ក្រុមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន កំពុងរៀបចំសម្រាប់ ការចរចានៅថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពត៌មាន ចិនស៊ិនហួ ។

នៅក្នុងសុន្ទរកថា នៅពេលល្ងាច លោក ហ្សេឡិនស្គី បានលើកឡើងថា លោកនឹងជួបជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នៅសុក្រស្អែកនេះ ។

លោក ហ្សេឡិនស្គី បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូផ្នែករ៉ែកម្រ នៅលើផែនដី ការគាំទ្រសម្រាប់អ៊ុយក្រែន និងការធានាសន្តិសុខ នឹងមាននៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំ ដែលមានសក្តានុពលនេះ ។

លោកបានបន្ដថា “វាមានសារៈសំខាន់ សម្រាប់ខ្ញុំ និងពួកយើងទាំងអស់គ្នា នៅជុំវិញពិភពលោក ដែលជំនួយ របស់សហរដ្ឋអាមេរិក មិនត្រូវបានបញ្ឈប់នោះទេ ។ កម្លាំង គឺជាកត្តាចាំបាច់នៅលើផ្លូវទៅកាន់សន្តិភាព” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top