បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នឹងជួបជាមួយស្តេច Charles III ដែលជាប្រមុខរដ្ឋរបស់ប្រទេសចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ជាទីដែលលោកនឹងពិភាក្សាអំពីការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការធ្វើឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្តេច Charles III បានរងការរិះគន់ក្នុងប្រទេសកាណាដា ចំពោះការស្ងៀមស្ងាត់ជុំវិញការគំរាមរបស់លោក ដូណាល់ ត្រាំ ក្នុងការដាក់ប្រទេសកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។
លោក Trudeau បាននិយាយនៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យថា លោកនឹងពិភាក្សាអំពីបញ្ហាសំខាន់របស់កាណាដាជាមួយ ស្តេច Charles III ហើយបាននិយាយថា “គ្មានអ្វីដែលហាក់ដូចជាសំខាន់សម្រាប់កាណាដា នៅពេលនេះជាងការក្រោកឈរឡើងដើម្បីអធិបតេយ្យភាព និងឯករាជ្យភាពរបស់យើងជាប្រជាជាតិមួយ នោះទេ។
ស្តេច Charles គឺជាប្រមុខរដ្ឋនៅប្រទេសកាណាដា ដែលជាសមាជិកនៃចក្រភពអង់គ្លេសនៃអតីតអាណានិគម។ សរុបមក ចលនាប្រឆាំងរាជានិយមក្នុងប្រទេសកាណាដាគឺតូច ប៉ុន្តែភាពស្ងៀមស្ងាត់របស់ព្រះមហាក្សត្រលើការគំរាមកំហែងរបស់លោក ត្រាំ គឺបានជំរុញឱ្យមានការពិភាក្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
អតីតនាយករដ្ឋមន្ត្រីនៃខេត្ត Alberta លោក Jason Kenney បាននិយាយថា “សម្រាប់ប្រជាជនកាណាដាខកចិត្តដែលស្តេច Charles មិនបានធ្វើអត្ថាធិប្បាយ” លើការគំរាមកំហែងរបស់លោក ដូណាល់ ដែលគាត់អាចធ្វើតាមការណែនាំ របស់នាយករដ្ឋមន្រ្តីកាណាដាប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា
