ព័ត៌មានអន្តរជាតិ

មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សា នយោ បាយប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅក្រុងប៉េកាំង

នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ សមាជិកសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូប ដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំ និងធនធានបរិស្ថាន ជាដើមបានជួបជុំគ្នា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន និងផ្តល់ជាមតិយោបល់ និងសំណើផ្នែកប្រឹក្សានយោបាយ ក្នុងន័យជំរុញការសម្រេចគោលដៅ និងភារកិច្ចនៃការធ្វើទំនើបកម្ម តាមបែបផែនចិន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top