ឡុងដ៌៖ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នា នៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី កាលពីសប្តាហ៍មុន បណ្ដាមេដឹកនាំលោកខាងលិច បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៌ កាលពីថ្ងៃអាទិត្យ ដើម្បីស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងស្នើដំណោះស្រាយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាកិច្ចប្រជុំកំពូលនេះថាជា “ពេលវេលាមួយក្នុងជំនាន់មួយ សម្រាប់សន្តិសុខនៃប្លុកអឺរ៉ុប” ។ ទោះបីជាកិច្ចប្រជុំអាចជំរុញ ឱ្យតំបន់នេះឆ្ពោះទៅរកភាព ជឿជាក់លើខ្លួនឯង កាន់តែខ្លាំងក្នុងផ្នែកសន្តិសុខក៏ដោយ អ្នកសង្កេតការណ៍ ជាច្រើនបារម្ភថា វិធានការនេះប្រហែលជាតិចពេក និងយឺតពេលបន្ដិច។
ឥឡូវនេះ អឺរ៉ុបរកឃើញខ្លួនឯងនៅគ្រា នៃការពិត នៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួន។ មុនពេលជម្លោះការទូតកាលពីថ្ងៃសុក្រ នៅសេតវិមាន កិច្ចពិភាក្សារុស្ស៊ី-អាមេរិក ស្តីពីវិបត្តិអ៊ុយក្រែន បានធ្វើឡើងនៅទីក្រុងរីយ៉ាដកា លពីថ្ងៃទី១៨ ខែកុម្ភៈ ដោយទាំងអឺរ៉ុប និងអ៊ុយក្រែនមិនបានផ្តល់កៅអីនៅតុចរចានោះទេ។
ត្រឹមតែមួយសប្តាហ៍ក្រោយមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសផែនការដាក់ពន្ធ ២៥ ភាគរយលើទំនិញទាំងអស់ ដែលនាំចូលពីសហភាពអឺរ៉ុប ហើយបានបង្ហាញ ពីភាពត្រឹមត្រូវ នៃការផ្លាស់ប្តូរនេះ ដោយអះអាងថា អឺរ៉ុប ត្រូវបានបង្កើតឡើង ដើម្បីអង្អាក់សហរដ្ឋអាមេរិក។
នៅពេលសួរអំពីការប៉ះទង្គិចគ្នានៅសេតវិមាន ដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានប្រាប់ BBC មុនពេលកិច្ចប្រជុំកំពូលថា ការបែកបាក់នេះគឺជា “ការដាស់តឿន” សម្រាប់ប្រជាជាតិអឺរ៉ុប ដោយសង្កត់ធ្ងន់ថា ពួកគេត្រូវតែប្រកាន់យក នូវយុទ្ធសាស្រ្តស្អិត រមួតសម្រាប់វិបត្តិ អ៊ុយក្រែន និងការរៀបចំ ក្រោយជម្លោះ។
នៅក្នុងនោះដែរលោក Stubb បានសម្តែងការខកចិត្ត ចំពោះការផ្លាស់ប្តូរទំនាក់ទំនង ឆ្លងអាត្លង់ទិកដោយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប “កំពុងវិវឌ្ឍ ហើយយើង កំពុងមើលឃើញសហរដ្ឋអាមេរិក ដែលមានប្រតិបត្តិការ កាន់តែច្រើនដែលរដ្ឋបាលលោក ត្រាំ ត្រូវឬខុស ចំពោះការកំពុងបន្តគោលនយោបាយ ‘America First’៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
