កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាថវិកា ជាង ៨២ លានរៀល និងជាង ១ ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ដើម្បីសាងសង់ឧបដ្ឋានសាលា ។

គូបញ្ជាក់ផងដែរថា ថវិការបស់សប្បុរសជននូវចំនួនដូចខាងលើនោះ មានចំណែករបស់អភិបាលខេត្តកំពង់ចាមលោកអ៊ុនចាន់ដាចំនួន ១០លានរៀល និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ១០រៀនរៀល និង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំនួន ១០លានរៀល និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថវិកាចំនួន ១០លានរៀល និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថវិកាចំនួន ១០លានរៀល ព្រមទាំងថវិការបស់សប្បជននានាជាង ៣២លានរៀល និងប្រាក់ដុល្លារ ១,៤២៣ដុល្លារ ផងដែរ ៕


