ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ត្រៀមជួបក្រុមមន្ត្រីរបស់រុស្សី ក្នុងពេលឆាប់ៗនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។

មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។

នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីល្ងាចថ្ងៃអង្គារ លោក Waltz បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានបញ្ជាក់ យ៉ាងច្បាស់ថាពួកគេចែករំលែកចក្ខុវិស័យរបស់ប្រធានាធិបតី Donald Trump សម្រាប់សន្តិភាព និងការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។

លោកបានបញ្ជាក់ទៀតថា ដូច្នេះខ្ញុំ​នឹងត្រូវតែពិភាក្សា​ជាមួយ​ សមភាគី​រុស្ស៊ី​របស់​ខ្ញុំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

យោងតាមទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកដដែលនេះរូបនេះ បានឲ្យដឹងដែរថា ជាលទ្ធផលនៃជំហានវិជ្ជមានឆ្ពោះទៅមុខនេះ ប្រធានាធិបតីបានសម្រេចចិត្តលុបចោលការផ្អាកជំនួយ និងលើជំនួយសន្តិសុខចំពោះអ៊ុយក្រែន ហើយវានឹងចាប់ផ្តើមមានប្រសិទ្ធភាពវិញភ្លាមៗផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top