ព័ត៌មានអន្តរជាតិ

កូនប្រុស​របស់ ​អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ប្ដេជ្ញា​ តស៊ូ​ប្រឆាំង​នឹង​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC

Photo Courtesy: Rody Duterte/FB

បរទេស៖ Sebastian ‘Baste’ Duterte ដែលកូនប្រុស​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ប្ដេជ្ញា​ថា​ នឹង «​តស៊ូ​តប​វិញ» ប្រឆាំង​នឹង​ការ​ឃុំខ្លួន​ឪពុក ​របស់​លោក​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ ICC។ លោក Sebastian ‘Baste’ Duterte ដែលបច្ចុប្បន្នជាអភិបាលក្រុង Davao បានអំពាវនាវឱ្យអ្នកគាំទ្រ “ក្រោកឈរឡើង” ប្រឆាំងនឹងអ្វីដែលលោកអះអាងថា ជាការចាប់ខ្លួនឪពុករបស់លោកដោយខុសច្បាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Rodrigo Duterte អាយុ ៧៩ ឆ្នាំត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល កាលពីសប្តាហ៍មុន ហើយត្រូវបានគេបញ្ជូនតាមយន្តហោះ ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ជាកន្លែងដែលលោកកំពុងប្រឈមមុខនឹង ការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិដែលទាក់ទងនឹងគោលនយោបាយ “សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់លិក។

យោងតាមដីកាចាប់ខ្លួនរបស់តុលាការ ICC, អតីតប្រធានាធិបតី Duterte ត្រូវបានចោទប្រកាន់ថា បានរៀបចំ “ក្រុមមរណៈ” ដែលអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការ លើជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចន្លោះឆ្នាំ ២០១៦ និង ២០២២។

លោក Baste Duterte បានអះអាងថា ការចាប់ខ្លួនឪពុករបស់លោក “បង្កើតជាគំរូដ៏គ្រោះថ្នាក់” ខណៈដែលមន្ត្រីផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីន ក៏បានរិះគន់ការធ្វើបត្យាប័នអតីតមេដឹកនាំផងដែរ។ លោក​បាន​ថ្លែង​ថា​៖ «​យើង​នឹង​ក្រោក​ឈរ ហើយ​យើង​នឹង​វាយ​បក​វិញ​។

តុលាការ ICC បានចាប់ផ្តើមស៊ើបអង្កេតយុទ្ធនាការ ប្រឆាំងគ្រឿងញៀនរបស់លោក Duterte នៅឆ្នាំ ២០១៨ ដោយផ្តោតលើការចោទប្រកាន់ អំពីការសម្លាប់សត្វក្រៅប្រព័ន្ធតុលាការ និងភាពសាហាវឃោរឃៅរបស់ប៉ូលីស។ ក្រុមសកម្មជនបានអះអាងថា ប្រជាជនស្លូតត្រង់រួមទាំងកុមារត្រូវបាន សម្លាប់ខណៈដែលប៉ូលីសបានទទូចថា ពួកគេបានធ្វើសកម្មភាពការពារខ្លួន។ លោក Duterte បានបដិសេធការធ្វើខុស ប៉ុន្តែបានសារភាពថា ការបង្ក្រាបនេះគឺអំពើហឹង្សា។ ជាផ្លូវការមនុស្សចំនួន ៦ ២០០ នាក់ត្រូវបានសម្លាប់ទោះបីអ្នកជំនាញជឿជាក់ថា ចំនួនអ្នកស្លាប់ខ្ពស់ជាងនេះក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top