ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញ ពីមុខមាត់ថ្មី របស់ខេត្ត Guizhou

ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou កាលពីពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់ថា ខេត្ត Guizhou ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្ត្រ របស់គណៈកម្មាធិការមជ្ឈិមបក្សអំពីការអភិវឌ្ឍ តំបន់ភាគខាងលិច និងការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ ប្រកាន់ខ្ជាប់នូវ ការផ្តោតលើការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីមុខមាត់ថ្មីរបស់ខេត្ត Guizhou ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន ក្រោមការជំរុញពីកំណែទម្រង់ និងការបើកទូលាយឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។

នាព្រឹកថ្ងៃទី ១៨ ខែមីនា លោក Xi Jinping បានស្តាប់របាយការណ៍ការងារ របស់គណៈកម្មការបក្ស និងរដ្ឋបាលខេត្ត Guizhou និងបានកោតសរសើរ ពីសមិទ្ធផលរបស់ខេត្ត Guizhou ក្នុងគ្រប់វិស័យ ព្រមទាំងបានលើកសំណូមពរ អំពីការងារជំហានក្រោយ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាការទាមទារដ៏ចាំបាច់ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។ ខេត្ត Guizhou ត្រូវមានការតាំងចិត្ត និងមានភាពក្លាហានក្នុងការរុករក ប្រកាន់ខ្ជាប់នូវការចាត់ ទុកសេដ្ឋកិច្ចពិតជាមូលដ្ឋានគ្រឹះ ពង្រឹងការអភិវឌ្ឍ ដែលជំរុញដោយការ ច្នៃប្រឌិត គ្រោងផែនការស្តីពីការផ្លស់ប្តូរ រូបមន្តកំណើនប្រពៃណីទៅរូបមន្តកំណើនថ្មី ពន្លឿនការធ្វើបរិវត្តកម្មនិង ធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណី អភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី ប្រកដោយលក្ខណៈយុទ្ធសាស្ត្រ ពង្រឹងនិងកែលម្អសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ថាមពលថ្មីជាដើម ធ្វើការសម្រេចចិត្ត តាមបែបវិទ្យាសាស្ត្រ និងអនុវត្តគោលនយោបាយដោយចំគោលដៅ ដើម្បីសម្រេចបាននូវការលើកកម្ពស់គុណភាព ប្រកបដោយប្រសិទ្ធភាព និងកំណើនសមរម្យនៃបរិមាណផលិតកម្ម ។ ត្រូវការពារបរិស្ថានអេកូឡូស៊ី និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧត្តមភាពផ្នែកអេកូឡូស៊ី ក្លាយជាឧត្តមភាពខាងការអភិវឌ្ឍ៕

To Top