បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTសេតវិមានបាន ចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការចរចាររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបំភ្លឺខ្លះៗ អំពីកិច្ចពិភាក្សារយៈពេល12ម៉ោង ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ។
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ៖កិច្ចចរចាកម្រិតបច្ចេកទេស ទ្វេភាគីបានផ្តោតលើស្ថានភាព នៅក្នុងសមុទ្រខ្មៅ ក៏ដូចជាកិច្ចព្រមព្រៀង ដើម្បីបញ្ឈប់ការវាយប្រហារលើ កន្លែងថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានាធិបតី អាមេរិក Donald Trump ។
សេចក្តីថ្លែងការណ៍បានសរសេរថា ៖ សហរដ្ឋអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នា ក្នុងការធានាឱ្យមានការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព លុបបំបាត់ការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្ម សម្រាប់គោលបំណងយោធានៅក្នុងសមុទ្រខ្មៅ ។
យោងតាមការបញ្ជាក់ដោយសេតវិមាន សហរដ្ឋអាមេរិកក៏បានសន្យាថា នឹង ជួយស្តារលទ្ធភាព ចូលប្រើប្រាស់របស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោក សម្រាប់ការនាំចេញកសិកម្ម និងជី ការចំណាយលើការធានារ៉ាប់រងលើដែន សមុទ្រទាប និងបង្កើនលទ្ធភាពចូលទៅកាន់កំពង់ផែ និងប្រព័ន្ធទូទាត់សម្រាប់ ប្រតិបត្តិការទាំងនោះផងដែរ ។
គួរឲ្យដឹងដែរថាទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តធ្វើការឆ្ពោះ ទៅរកការសម្រេចបាននូវសន្តិភាពយូរអង្វែង និងសុខដុមរវាងគ្នា ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី
