ព័ត៌មានអន្តរជាតិ

Update: អគារកម្ពស់ខ្ពស់ដែល កំពុងសាងសង់ក្នុងទីក្រុងបាងកក ដួលរលំ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ

PHOTO: EPA-EFE

បរទេស៖ ប៉ូលិសបាននិយាយថា អគារកម្ពស់ខ្ពស់ដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក បានដួលរលំបន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិចទ័របានអង្រួនប្រទេសថៃ និងប្រទេសជិតខាងគឺមីយ៉ាន់ម៉ា ទាំងកណ្តាលថ្ងៃត្រង់នៅថ្ងៃសុក្រនេះ ហើយចំនួនអ្នកស្លាប់ឬរបួស មិនទាន់ត្រូវបានគេដឹងនៅឡើយ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយថា វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបាន ចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគារច្រើនជាន់ដែលមាន រថយន្តស្ទូចនៅពីលើបានដួលរលំ ខណៈដែលអ្នកមើលស្រែកហើយរត់។

ប៉ូលីសបានប្រាប់សារព័ត៌មាន The Associated Press ថា ពួកគេកំពុងឆ្លើយតបទៅនឹងកន្លែងកើតហេតុនៅជិតផ្សារ Chatuchak ដ៏ពេញនិយមរបស់ទីក្រុងបាងកក ហើយមិនមានព័ត៌មានភ្លាមៗអំពី ចំនួនកម្មករប៉ុន្មាននាក់នៅលើការដ្ឋាន នៅពេលមានការដួលរលំនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top