ព័ត៌មានជាតិ

លោកម៉ៅ ធនិន នាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ៣៤គ្រួសារ

ពោធិ៍សាត់៖ អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ បាននាំយកអំណោយ ជាសម្ភារៈនិងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ចំនួន៤ភូមិ មានចំនួន ៣៤ គ្រួសារ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ អំណោយដែលយក ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន ២៥ គីឡូក្រាម-មីចំនួន ១ កេស-ទឹកត្រី ១ យួរ និង ថវិកាចំនួន ២ ម៉ឺនរៀល។

ក្នុងឱកាស ចុះចែកអំណោយនាពេលនោះ លោកម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ និង ជាប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិសាត់ បានពាំនាំនូវការសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិបណ្ឌិតប្រធាន តែងតែគិតគូរពីសុខទុក្ខ និងការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តពោធិសាត់ ក៏បានមានមតិផ្តាំផ្ញើ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយបន្តចូលរួមអនុវត្តន៍ នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជូន ដើម្បីការពារខ្លួនពីជំងឺ Covid-19 អោយបានគ្រប់ៗគ្នា៕

To Top