ព័ត៌មានអន្តរជាតិ

រុស្សីដាក់ទ័ពរាប់ពាន់នាក់ ឲ្យនៅដាច់ ដោយឡែក ក្រោយ កោះហៅពួកគេដើម្បីដើរក្បួន យោធាដ៏ ធំបំផុតមួយរបស់ប្រទេស

មូស្គូ៖ នៅថ្ងៃអង្គារ ទី២១ ខែមេសានេះក្រសួង ការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួន បានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក ពីគ្នារយៈពេលពីរសប្តាហ៍បន្ទាប់ពីការធ្វើសមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូត្រូវបានលប់ចោល។

យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់គឺបានត្រៀមខ្លួន ត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃជ័យជំនះក្នុង សង្គ្រាមលោកលើកទី ២ របស់សហភាពសូវៀត ហើយក៏ជាព្រឹត្តិការណ៍ដែលវិមានក្រឹមឡាំងសង្ឃឹមថានឹងអាចបង្ហាញនូវកម្លាំងសាច់ដុំផ្នែកយោធានិងការទូតរបស់រុស្ស៊ីផងដែរ។

ប៉ុន្តែមុនការចាប់ផ្តើម លោកប្រធានាធិបតីរុស្សីលោកពូទីនក៏បានសម្រេចចិត្តក្នុងការលប់ចោល ព្រឹត្តិការណ៍ទៅវិញកាលពីសប្តាហើយមិនបានធ្វើការ កំណត់ថាតើពេលនេះនឹងអាចធ្វើវាឡើងវិញនៅឡើយដែរ ដោយសារតែបារម្ភខ្លាំងអំពីជំងឺរាតត្បាតកូវីដ១៩៕ ប្រែសម្រួល៖ស៊ុនលី

To Top