បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna បានអះអាងថា រុស្ស៊ីអាចឈ្លានពានប្រទេសបាល់ទិក ប៉ុន្តែអង្គការណាតូនៅតែមានពេលជាច្រើនឆ្នាំដើម្បីរៀបចំការប្រយុទ្ធនេះនោះទេ។
ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី Vladimir Putin បានច្រានចោលការអះអាងម្តងហើយម្តងទៀតដែលថាទីក្រុងមូស្គូថាមានផែនការឈ្លានពានណាមួយចំពោះសមាជិកណាតូថាជាសមហេតុសមផលដែលមានបំណងបំភ័យប្រជាជននៅអឺរ៉ុបខាងលិច និងបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងដ៏ធំនៃការចំណាយយោធា។
នៅក្នុងបទសម្ភាសន៍ជាមួយ France 24 កាលពីថ្ងៃសុក្រលោក Tsahkna បានអះអាងថា យើងមានពេលពីរបីឆ្នាំដើម្បីរៀបចំសម្រាប់សមត្ថភាពឈ្លានពានពេញលេញរបស់ រុស្ស៊ី ហើយនឹងដើម្បីត្រៀមខ្លួន នៅតាមព្រំដែនរបស់ប្លុក។
រដ្ឋាភិបាលទីក្រុង Tallinn បានផ្តល់ជំនួយយោធាដែលមានតម្លៃជិត៥០០ លានអឺរ៉ូ ឬច្រើនជាង១,៤ភាគរយ នៃ GDP របស់ខ្លួនដល់ទីក្រុងគៀវចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
គួរឲ្យដឹងដែរថាប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ក៏ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមប្រទេសទាំង៦ ដែលគាំទ្រការជំរុញដោយចក្រភពអង់គ្លេស និងបារាំង ក្នុងការដាក់ពង្រាយ កម្លាំងធានា របស់លោកខាងលិចទៅកាន់អ៊ុយក្រែន នៅពេលដែលការប្រយុទ្ធបានបញ្ចប់នៅទីនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
