ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមប្រធានបទ «ផ្លូវជាតិ ផ្លូវខេត្តស្អាតគ្មានសំរាមប្លាស្ទិក» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីផ្តល់បណ្ណមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២៥។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រនិងអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវ លក្ខណសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។
ពាក្យស្នើសុំចូលរួមប្រឡងប្រណាំងនេះ មាននៅគ្រប់មន្ទីរបរិស្ថានរាជធានី ខេត្ត សាមី សម្រាប់ចែកជូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ។ ផុតកំណត់ការទទួលពាក្យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ធ្វើការជ្រើសរើសបេក្ខភាព ឃុំ-សង្កាត់ឆ្នើម ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិនិងបរិស្ថាន និង បង្ក្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យក្នុង ភូមិ ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធិភាព រួចបញ្ជូនមក នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន៕
