ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យសំណង់ រមណីយដ្ឋានទេសចរណ៍ ក្រោយលេច លឺពាក្យ ចចាមអារ៉ាម ធ្លាក់ខ្លួនឈឺធ្ងន់

ប៉េកាំង៖ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ត្រូវបានតាមដានដោយប្រភពអាមេរិក ថា កំពុងដើរនៅទីក្រុងកំពង់ផែ វ៉ុនសាន ប៉ុន្មានថ្ងៃបន្ទាប់ពីពាក្យចចាមអារាមបានលេចថា លោកមានជំងឺយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់។

យោងតាមសារព័ត៌មាន Brisbane Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែតកូរ៉េខាងត្បូងបានចុះផ្សាយពីការវាយតម្លៃប្រភពផ្សេងគ្នា ដែលអះអាងថា មេដឹកនាំរូបនេះកំពុងពិនិត្យមើលការសាងសង់តំបន់ទេសចរណ៍ ដែលត្រូវបានកំណត់ក្នុងទីក្រុងដែលជាតំបន់រមណីយដ្ឋានរីករាយ នៅកំពង់ផែពាណិជ្ជកម្មចាស់។

ចំណែកទូរទស្សន៍ CNN វិញបានរាយការណ៍នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលដោយសម្ងាត់ថា លោកគីមកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីបានធ្វើការវះកាត់នៅឯគ្លីនិកប្រចាំគ្រួសាររបស់លោកគឺ Hyangsan នៅខេត្ត North Pyongan។

ជាមួយគ្នានោះដែរ បែបសាយ The Daily NK ដែលគ្រប់គ្រងដោយអ្នករត់ចោលជួរកូរ៉េខាងជើង នៅទីក្រុង សេអ៊ូល ដែលរក្សាប្រភពក្នុងរបបអាថ៌កំបាំងមិនធ្លាប់មានបាននិយាយថា ការជក់បារី ការធាត់លើសទម្ងន់ និងការធ្វើការហួសប្រមាណ គឺជាមូលហេតុផ្ទាល់នៃការព្យាបាលបន្ទាន់របស់លោកគីម ហើយថា លោកបានតស៊ូនឹងជំងឺបេះដូងចាប់តាំងពីខែសីហា ឆ្នាំមុន មកម្លេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top