ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថាគាត់កំពុងគ្រប់គ្រងទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ឥឡូវនេះលោកកំពុងដំណើរការគ្រប់គ្រងមិនត្រឹមតែប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល និងកំពុង រីករាយ ជាមួយនឹងអាណត្តិប្រធានាធិបតីទីពីររបស់គាត់នេះខ្លាំងណាស់។

លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ក្នុងឳកាសធ្វើការកត់សម្គាល់រយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់នៅក្នុងតំណែង។

លោក Trump បានចែករំលែកបទពិសោធន៍របស់គាត់ជាមួយទស្សនាវដ្ដី ដោយបញ្ជាក់ថា លោកបានធ្វើដំណើរទៅបានវែងឆ្ងាយជាងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីទីមួយ។

លោក​បាន​បញ្ជាក់​បែបនេះថា​៖​លើក​ទី​មួយ ខ្ញុំ​មាន​រឿង​ពីរ​ដែល​ត្រូវ​ធ្វើ គឺ​គ្រប់គ្រង​ប្រទេស ហើយ​រស់រាន​មាន​ជីវិត និងការដោះស្រាយជាមួយនឹង​ជន​ខិលខូច​ទាំង​អស់​នេះ។ ដោយឡែកនៅ​លើក​ទី​ពីរនេះ ខ្ញុំ​គ្រប់គ្រងទាំង​ប្រទេសរបស់យោង និង​ទាំងពិភពលោកផង។

បន្ថែមពីនោះដោយបានសាកសួរទៅលើគណនីរបស់បុគ្គលដែលជិតស្និទ្ធនឹងរដ្ឋបាលសហរដ្ឋអាមេរិក ដែលបានប្រាប់ទស្សនាវដ្តីថា ប្រធានាធិបតីហាក់ដូចជាមានការត្រេកអរជាខ្លាំង ហើយមាន ការងឿងឆ្ងល់ក្នុងក្រសែភ្នែករបស់គាត់Trump ដែលអាចបញ្ជាក់ថា នោះជារឿង ដែលគាត់ចូលចិត្តធ្វើ វាជាខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top