ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ៖ ចិន និងអាមេរិក មិនបានចូលរួមក្នុងការពិគ្រោះយោបល់ ឬការចរចាលើបញ្ហាពន្ធគយនៅឡើយទេ

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា មិនមានការសន្ទនាតាមទូរស័ព្ទ រវាងប្រមុខរដ្ឋនៃប្រទេសចិន និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះទេ ហើយភាគីទាំងពីរ ក៏មិនបានធ្វើការពិគ្រោះ ឬការចរចាលើបញ្ហាពន្ធគយនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយក្នុងនោះលោក Guo បានលើកឡើងថា ជំហររបស់ចិន ចំពោះសង្គ្រាមពន្ធដារគឺមានភាពច្បាស់លាស់។ សង្គ្រាមពាណិជ្ជកម្ម និងពន្ធគយ គឺគ្មានអ្នកឈ្នះទេ។

លោកបានបន្ថែមថា “ប្រសិនបើដំណោះស្រាយការចរចាពិតជាអ្វីដែលសហរដ្ឋអាមេរិកចង់បាននោះ វាគួរតែបញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន ហើយស្វែងរកការសន្ទនាដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក”៕

To Top