ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លង ជំងឺកូវីដ១៩ ថ្មីជាង២.៣០០នាក់ នាំឲ្យតួលេខ អ្នកឆ្លងសរុប កើនឡើង ដល់លើស១១០.០០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន២.៣៥៧នាក់ ដែលនាំឲ្យតួលេខសរុបមានរហូតដល់១១០.១៣០នាក់ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់២.៨០៥នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី ចំនួន៩៩នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

រដ្ឋមន្ត្រីបានកត់សម្គាល់ថា តួកគី បានធ្វើតេស្តរកមេរោគសរុបបានចំនួន៣០.១៧៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យអ្នកបានធ្វើតេស្តសរុបចំនួន៨៨៩.៧៤២នាក់ ។

គាត់បានថ្លែងថា លើសពីនេះ អ្នកជំងឺចំនួន២៩.១៤០នាក់ បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន១.៧៧៦នាក់ កំពុងសម្រាកព្យាបាលនៅអង្គភាពថែទាំសុខភាព និងនៅមណ្ឌលថែទំាសុខភាពចំនួន៨៨៣នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top