ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជាស្វាគមន៍រាល់ការ វិនិយោគពីក្រៅប្រទេស ដោយគ្មានរើសអើង ប្រទេសណាមួយទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្វាគមន៍ រាល់ការដាក់វិនិយោគទុន ពីគ្រប់បណ្តាប្រទេសនានា មកពីពិភពលោក ដោយគ្មានការរើសអើង ប្រទេសណាមួយនោះទេ ។
សម្តេចធិបតីបន្តថា រឿងហេតុអ្វីបានជាយើង ត្រូវរើសអើងអ្នកវិនិយោគ? បើប្រទេសគេនៅប៉ែកអឺរ៉ុប មិនរើសអើងផង ពោលជារួមគឺទាំង សាច់គោមកពីអាមេរិក និងបន្លែស្ពៃមកពីចិន គឺទទួលយកទាំងអស់ ដើម្បីទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់សម្តេចនេះ ដើម្បីឆ្លើយតបទៅក្រុមប្រឆាំង ដែលបានរិះគន់កម្ពុជា ទទួលតែក្រុមវិនិយោគពីចិន ៕

To Top