បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។
ការប្រកាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់សហរដ្ឋអាមេរិកដោយក្នុងនោះ ជនសង្ស័យជានារីវ័យក្មេងម្នាក់ ត្រូវសន្តិសុខឃាត់ខ្លួនយកទៅឃុំខ្លួនរួចហើយផងដែរក្រោយព្យាយាម បាញ់រារាំងរថយន្តរបស់នាងភ្លាម។
ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺ នៅពេលដែលសន្តិសុខបានប្រទះឃើញរថយន្តមួយគ្រឿង បើកឆ្ពោះទៅច្រកទ្វារធំ នៃបរិវេណសាលារបស់ភ្នាក់ងារចារកម្ម។
គួរឲ្យដឹងដែរថា ស្ត្រីដែលមានវ័យប្រមាណជា២៧ឆ្នាំ ដែលបើកបរត្រូវបានគេរាយការណ៍ថា មិនបានឈប់នោះទេនៅពេលដែលបានទទួលបញ្ជា ហើយត្រូវបានគេបាញ់បណ្តាលឱ្យរងរបួស ស្រាល មុនពេលនាងត្រូវបានចាប់ខ្លួន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា ស្ត្រីនោះបានបើករថយន្តបុកចូលច្រកទ្វាររបស់ CIA តែម្តង។
CIA បានទទួលស្គាល់ឧបទ្ទវហេតុ ដែលកើតឡើងនៅឯបរិវេណរបស់ខ្លួន និងបានណែនាំបុគ្គលិករបស់ខ្លួន ឱ្យប្រើប្រាស់ច្រកចូលផ្សេងជំនួសវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីលក្ខណៈនៃស្ថានភាពនោះទេ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
