ព័ត៌មានអន្តរជាតិ

អង់គ្លេសប្រកាស គោលការណ៍កំចីថ្មីដល់ អាជីវកម្មខ្នាតតូចដល់ទៅជាង៦ម៉ឺនដុល្លារ

ទីក្រុងឡុង៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសទើបតែប្រកាសអំពីគ្រោងការណ៍ ខ្ចីប្រាក់ថ្មីមួយសម្រាប់ជូនដល់អាជីវកម្មខ្នាតតូចទាំងឡាយដែល រងប៉ះពាល់ដោយសារកូវីដ១៩។

យោងតាមគ្រោងការណ៍ ថ្មីដែលប្រកាសដោយអធិការបតីនៃគណកម្មាការExchequerលោក Rishi Sunak អាជីវកម្មខ្នាតតូចអាចដាក់ពាក្យ ស្នើសុំប្រាក់កម្ចីសាជាថ្មីក្នុងទំហំ អតិបរមាដល់ទៅ ៥ ម៉ឺនផោន ឬប្រហែលជា ៦២០៧៣ ដុល្លារអាមេរិកឬស្មើនឹង ២៥ ភាគរយនៃប្រាក់ចំណេញហើយដោយក្នុងនោះរដ្ឋាភិបាលជាអ្នកទទួល រ៉ាបរង់បង់ការប្រាក់ជំនួស សំរាប់ ១២ ខែដំបូង។

ប្រាក់កម្ចីត្រូវបានគេមើលឃើញថា មានភាពងាយស្រួលក្នុងការដាក់ពាក្យតាមរយៈពាក្យ សុំតាមអ៊ិនធឺរណែត និងមានលក្ខណៈស្តង់ដារហើយការ ទទួលពាក្យនឹងចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ តទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

http://www.xinhuanet.com/english/2020-04/28/c_139012989.htm
To Top