ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា គាំទ្ររាជរដ្ឋាភិបាលចំពោះគម្រោងប្តឹងទៅ ICJ អំពីបញ្ហាព្រំដែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានស្នើឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការត្រៀមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី៕

To Top