ព័ត៌មានអន្តរជាតិ

រុស្ស៊ីនៅតែប្តេជ្ញា ប្រកាន់យកដំណើរការការទូត ក្នុងប្រទេសលីប៊ី

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីជឿជាក់ថា ដំណើរការនយោបាយនិងការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសលីប៊ី ក្រោយពីមេដឹកនាំយោធា មានមូលដ្ឋាននៅខាងកើតប្រទេស គឺលោក Khalifa Haftar បានដណ្ដើមអំណាចក្តោបក្តាប់ប្រទេស។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងទីក្រុងមូស្គូ យើងនៅតែមានជំនឿថា ដំណោះស្រាយ អាចទៅរួចតែមួយគត់ក្នុងប្រទេសលីប៊ី អាចទៅរួចតាមរយៈ ទំនាក់ទំនងនយោបាយ និងការទូត រវាងគ្រប់ភាគីទាំងអស់ ដែលមានជាប់ពាក់ព័ន្ធក្នុងជម្លោះ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំងរូបនោះ បានបន្តទៀតថា “ប្រទេសរុស្ស៊ី នៅតែធ្វើការទាក់ទងគ្នា ជាមួយអ្នកចូលរួមទាំងអស់ ក្នុងដំណើរការនៅប្រទេសលីប៊ី ហើយយើងជឿថា គ្មានមធ្យោបាយដទៃ សម្រាប់ដោះស្រាយបញ្ហាលីប៊ីបានទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top